កីឡាករប្រដាល់ជើងខ្លាំងសញ្ជាតិហ្វីលីពីន លោក Manny Pacquiao ចាប់ផ្ដើម
ហ្វឹកហាត់នៅសហរដ្ឋអាមេរិក
ដើម្បីត្រៀមខ្លួនប្រកួតជាមួយកីឡាករស្បែកខ្មៅ Timothy Bradley
នៅខែមេសាខាងមុខ។
សារព័ត៌មានWall Street Journal
ចុះផ្សាយថា លោក Pacquiao បានចាប់ផ្ដើមការហឹ្វកហាត់ របស់ខ្លួនហើយ
នៅទីក្រុង Los Angeles
ដើម្បីត្រៀមការប្រកួតជាមួយកីឡាករសញ្ជាតិអាមេរិក Timothy Bradley
នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ នៅLas Vegas។ Pacquiao ក្នុងវ័យ
៣៥ឆ្នាំ កំពុងបង្កើនការហ្វឹកហាត់ទាំងផ្នែកកម្លាំង
និងបច្ចេកទេសរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ
លើការប្រកួតនៅពេលខាងមុខ។
Manny Pacquiao ធ្លាប់ប្រកួតចាញ់
Timothy Bradley ម្ដងហើយកាលពីឆ្នាំ ២០១២
ដោយការសម្រេចរបស់អាជ្ញាកណ្តាល ហាក់ដូចជាមានភាពចម្រូងចម្រាស់
ដែលទស្សនិកជន នឹងស្មានមិនដល់។

(Timothy Bradley និងManny Pacquiao)
កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ Pacquiao បានយកឈ្នះកីឡាករ Brandon Rios ដោយពិន្ទុ។
លោក Manny Pacquiao
ជាអ្នកប្រដាល់សំណព្វចិត្តក្នុងទ្វីបអាស៊ី អាយុ៣៤ឆ្នាំ
មានកំណត់ត្រាប្រកួត ៦២ដង ដោយឈ្នះ៥៥ ស្មើ២ និងចាញ់៥ ហើយក្នុងនោះ
លោកផ្ដួលគូប្រកួតឲ្យសន្លប់ ៣៨ដង។
ចំណែក លោក Timothy Bradley
អាយុ៣១ឆ្នាំ មានកំណត់ត្រាប្រកួត៣១ដង ឈ្នះ៣១ដង មិនដែលចាញ់
មិនដែលស្មើ និងវាយគូប្រកួតឲ្យសន្លប់ចំនួន១២ដង៕
0 comments:
Post a Comment