Saturday, March 15, 2014

ក្រុម​បាល់បោះ​ Oklahoma City Thunder បំបាក់​ក្រុម Los Angeles Lakers យ៉ាង​ចាស់ដៃ​​

​ក្លឹប​ បាល់បោះ​Oklahoma City បាន​ប្រកួត​ឈ្នះ​ក្លឹប​Los Angeles Lakers ក្នុង​ក្របខ័ណ្ឌ​NBA ល​ទ្ធ ផល​១៣១​ពិន្ទុ ទល់នឹង​១០២​ពិន្ទុ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​ក្លឹប Oklahoma City បាន​បើកទ្វារ​កីឡាដ្ឋាន​របស់ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Los Angeles Lakers ជាមួយ​លទ្ធផល​យ៉ាង​ត្រចះត្រចង់​។ ក្លឹប Oklahoma បានចាប់ផ្ដើម យ៉ាង​ល្អ​នៅ​តង់​ទី​១ ដោយ​នាំមុខ​ក្នុង​លទ្ធផល ៦០-៤៦​។​ចូល​ដល់​តង់​ទី​២ ក្លឹប Oklahoma នៅតែ​បន្ត​ធ្វើ​បាន​ល្អ​ដោយ​រក​ពិន្ទុ​នាំមុខ ៧១-៥៦ ដែល​សរុប​ទាំង​២​តង់ ក្លឹប Oklahoma បាន​យក​ឈ្នះ​ក្លឹប Los Angeles Lakers ដោយ​ពិន្ទុ ១៣១-១០២​។ កីឡាករ Kevin Durant និង​កីឡាករ Russell Westbrook គឺជា​អ្នក​រក​ពិន្ទុ​ឲ្យ​ក្រុម​ម្ចាស់ ផ្ទះ​ច្រើនជាងគេ ដោយ​ម្នាក់ៗ​រកបាន ២៩​ពិន្ទុ​។ ដោយឡែក​កីឡាករ Jodie Meeks គឺជា​អ្នក​រក​ពិន្ទុ​ច្រើនជាងគេ​សម្រាប់​ក្រុម Los Angeles Lakers គឺ​១៩​ពិន្ទុ​។​

​គួរបញ្ជាក់​ថា ក្រុម Lakers គឺ​ធ្លាប់​ជា​ក្រុម​ដែល​មាន​ភាពល្បីល្បាញ នៅក្នុង​ក្របខ័ណ្ឌ​NBA​នេះ ប៉ុន្តែ​ក្រុម​នេះ​ធ្វើ​មិនបាន​ល្អ​ទាល់តែសោះ​សម្រាប់​រដូវ​កាល ២០១៤​នេះ បន្ទាប់​ពី​កីឡាករ Kobe Bryant​ល្បី​ឈ្មោះ​របស់​ក្លឹប​Lakers មាន​របួស​មិន​អាច​ចូល​លេងឲ្យ​ក្រុម​បាន​៕

0 comments:

Post a Comment