Saturday, March 15, 2014

ក្លឹប​មាន់​ខ្នាយ​មាស​Tottenham Hotspour បរាជ័យ​ក្រោម​ថ្វី​ជើង​ក្លឹប​ឥន្ត្រី​ក្រហម Benfica ក្នុង​ទឹកដី​ខ្លួនឯង​​

      
ក្លឹប ​មាន់​ខ្នាយ​មាស Tottenham Hotspour​របស់​អង់គ្លេស ទទួល​បរាជ័យ​យ៉ាង អាម៉ាសនៅក្នុងទឹកដី​ខ្លួនឯង ក្រោយ​ប្រកួត​ចាញ់​ក្លឹប​ឥន្ត្រី​ក្រហម Benfica មក​ពី​ប៉​ទុយ​ហ្គាល់ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ក្របខ័ណ្ឌ Europa League​។​
​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspour បាន​បរាជ័យ ១-៣ ក្រោម​ថ្វី​ជើង​របស់​ក្លឹប Benfica​។ សម្រាប់​ការប្រកួត​ជើង​ទី​១​នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះ គឺ​ធ្វើឡើង​នៅ​កីឡដ្ឋាន​White Hart Lane ទឹកដី​របស់​ក្លឹប​Tottenham Hotspour​។ គ្រាប់​បាល់​៣​គ្រាប់​របស់ Benfica ធ្វើ​បាន​ដោយ​កីឡាករ Rodrigo នៅ​នាទី​២៩ និង Luisao នៅ​នាទី​៥៨ និង​៨៤​។ ចំណែក​គ្រាប់​បាល់​១​គ្រាប់​របស់​ក្លឹប Spour ធ្វើ​បាន​ដោយ​កីឡាករ Christian Eriksen​។ ចំពោះ​លទ្ធផល ១-៣ នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​ក្លឹប Tottenham Hotspour ខកចិត្ត​យ៉ាងខ្លាំង ដោយ​សង្ឃឹម​តិច​សម្រាប់​ការប្រកួត​ជើង​ទី​២ នៅ​ទឹកដី​Benfica​វិញ​នោះ​។​

​គួរបញ្ជាក់​ថា ក្លឹប Tottenham Hotspurs នឹង​ត្រូវ​ជួប​ជាមួយ​ក្លឹប Benfica ម្ដងទៀត សម្រាប់​ជើង​ទី​២​នៃ​ក្របខ័ណ្ឌ Europa League​នេះ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា​ខាងមុខ ដោយ​ការប្រកួត​នឹង​ត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Estadio Da Luz របស់​ក្លឹប Benfica ផ្ទាល់​តែម្ដង​៕

0 comments:

Post a Comment