Wednesday, September 10, 2014

Dirk Kuyt ព្យាយាមបញ្ចុះបញ្ចូល van Persie ឲ្យចាកចេញពីក្លឹប Man Utd ក្នុងខែមករា

Fenerbahce ​បានលេច​ឮព័ត៌មាន​ថាខ្សែ​ប្រយុទ្ធ​របស់ខ្លួន​កីឡាករ​ Dirk Kuyt ​អតីត​ខ្សែប្រ​យុទ្ធក្រុម​ Liverpool ​កំពុង​តែ​ ព្យាយាម​បញ្ចុះបញ្ចូល​មិត្តរួម​ជាតិរបស់​គេគឺ​កីឡាករ​ Robin van Persie ​ឲ្យចាក​ចេញពី​ក្លឹប​ Man Utd ​ទៅកាន់​ក្លឹបយក្ស​ ប្រទេស​តួកគីមួយ​នេះ​នៅខែ​មករា​ ។ ប៉ុន្តែ​លោកគ្រូ​បង្វឹក​បិសាច​ក្រហម​ Van Gaal ​ត្រូវបាន​គេជឿជាក់​ថាគាត់​មានការ​ ចាប់​អារម្មណ៍​រក្សាកីឡាករ​ Van Persie ​ទុកក្នុង​ក្លឹប​ បន្ទាប់ពី​ប្រធាន​ក្រុមវ័យ​ ៣១ឆ្នាំរូប​នេះដឹកនាំ​ជម្រើសជាតិ​ហូឡង់​ ឲ្យទទួល​បានចំណាត់​ថ្នាក់លេខ៣​ ក្នុងព្រឹត្តិ​ការណ៍​ World Cup ​នៅប្រទេស​ប្រេស៊ីល​កាលពី​ដើមរដូវ​ក្តៅនេះ​។
Dirk Kuyt 1
បើយោង​តាមការ​បោះពុម្ព​ផ្សាយតួកគី​ Hurriyet ​ថាក្លឹប​ Fenerbahce ​កំពុងតែ​សម្លឹងរក​មើលការ​គាំទ្រ​ពី​កីឡាករ​​ក្រុម​​ ជម្រើស​​ជាតិ​​របស់​​ពួក​គេ​​និង​មាន​​កីឡាករ​រហូតដល់​ទៅបួន​នាក់បន្ថែម​ទៀត ​ក្នុង​អំឡុង​​ពេលបង្អួច​​ផ្ទេររដូវ​​រងារនេះ​ត្រូវ​ បានបើក​ហើយពួក​គេជឿថា​អាចនាំ​កីឡាករ​ Van Persie មកកាន់​ទឹកដី​តួគីបាន​បន្ទាប់ពី​មានការ​មកដល់​ពីខ្សែប្រយុទ្ធ​ Falcao ​នៅទឹកដី​ Old Trafford ​។ កាសែតនេះ​អះអាងថា​កីឡាករ​ Van Persie គឺជា​អាទិភាព​ផ្ទេរកំពូល​របស់ក្លឹប​នេះ​ និងបាន​ស្នើសុំឲ្យ​ Kuyt ​និយាយទៅ​កាន់ខ្សែ​ប្រយុទ្ធ​ហូឡង់រូប​នេះអំពី​ការផ្លាស់ប្ដូរ​ទៅកាន់​ ប្រទេសតួកគី​។
Robin_van_Persie_2685305b
ប្រធាន​ក្លឹប​ Fenerbahce ​លោក Aziz Yildirim ​បានប្រាប់​ Hurriyet ​ថាក្រុមនេះ​គឺល្អគ្រប់​គ្រាន់ក្នុង​ពេលបច្ចុប្បន្ន​នេះ​ ប៉ុន្តែ​ប្រសិន​បើចាំបាច់​យើងអាច​យកកីឡាករ​បីឬបួន​នាក់បន្ថែម​ទៀត​នៅក្នុង​ ខែមករា​។ ទោះយ៉ាងណា​ក្លឹប​ Man Utd ទំនង​​មិនលក់​កីឡាករ​ Van Persie ​ក្នុងប៉ុន្មាន​ខែខាង​មុខនេះទេ​ បើទោះបី​ជាក្រុម​មួយនេះ​បានចុះហត្ថ​លេខា​ជាមួយ​ ខ្សែ​ប្រយុទ្ធ​ Falcao​ របស់ក្លឹប​ Monaco ​នៅលើ​កិច្ចសន្យា​ខ្ចីជើងក្នុង​រដូវកាល​នេះក៏​ដោយ​។

Chelsea ត្រៀម​បើកកិច្ចពិភាក្សាជាមួយក្រុម Aston Villa លើការផ្ទេរ Jack Grealish

Chelsea បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយដើម្បី​បើកកិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ Aston Villa ​លើការ​ផ្ទេរខ្សែ​បម្រើ​វ័យក្មេង​ Jack Grealish ​នាំមក​កាន់​ទឹកដី​ Stamford Bridge ​ក្នុងខែមករា​ខាងមុខនេះ​ បន្ទាប់ពី​គាត់ត្រូវ​បានគេរាយ​​ការណ៍ថា​បានជាប់​គាំងលើ​ការចុះ​ហត្ថលេខា​ ជាមួយកិច្ច​សន្យាថ្មី​នៅ​ទឹក​ដី​ Villa Park ​។ ​កីឡាករ​វ័យ​ ១៨ឆ្នាំរូប​នេះ​ត្រូវបាន​គេ​​វាយ​តម្លៃថា​មានទេព​កោសល្យ​ល្អបំផុត​ក្នុងពិភព ​កីឡាបាល់​ទាត់អង់គ្លេស​ និងត្រូវ​បានតែង​តាំងជា​កីឡាករ​ឈុតធំ​ក្នុង​ក្រុម Aston Villa ​នៅរដូវក្តៅ​នេះ​បន្ទាប់ពី​បាន​ចំណាយ​ពេលវេលា​ចាកចេញ​ឆ្ងាយពី​ក្រុមជា​ លក្ខណៈ​ខ្ចីជើង​។
Jack Grealish 2
ទោះយ៉ាង​ណាខ្សែ​បម្រើរូប​នេះត្រូវ​បានផ្តល់​ឱកាស​លើដំបូង​ក្រោមការ​ ដឹកនាំ​របស់លោក​ Paul Lambert ​ហើយសារ​ ព័ត៌មាន​ Daily Star ​បាននិយាយ​ថា​ Grealish ​ត្រូវបាន​បង្អាក់ការ​ចុះហត្ថលេ​ខាលើ​កិច្ចព្រម​ព្រៀងថ្មី​ក្នុងមួយ​សប្តាហ៍ ៥០០០ ​ផោនដោយ​ខណៈនេះ​​តោ​ខៀវ​​បានត្រៀម​​ខ្លួនរួចរាល់​​ហើយដើម្បី​ផ្លាស់ទី​ សម្រាប់​ Grealish ។ កាសែតនេះ​បន្ថ​ថាក្រុម​តោខៀវ​គឺចង់​ធ្វើការផ្លាស់​ប្តូរគាត់​ឲ្យលឿន​ក្នុងខែ ​មករាខាង​មុខនេះ​។
Jack Grealish 1
Aston Villa ​ត្រូវបាន​បង្ខំចិត្ត​លក់ខ្សែ​បម្រើរូប​នេះក្នុង​ឆ្នាំថ្មី​ ដោយសារ​តែកិច្ចសន្យា​របស់គាត់​នឹងត្រូ​វផុត កំណត់​នៅចុង​បញ្ចប់​នៃរដូវ​កាលនេះ​។ ខ្សែបម្រើស្លាប​ដែលមាន​ភាពរហ័ស​រហួនជា​មួយជើង​ដ៏ល្អ​និងមាន​សមត្ថភាព​ដូចជា​ ​ Grealish បានទទួល​ពានប្រាំរួច​ទៅហើយ​នៅក្រុម​អាយុ​ក្រោម​ ២១ឆ្នាំ ​របស់ប្រទេស​អៀរឡង់​ ប៉ុន្តែគាត់​​មានសិទ្ធិ​លេងឲ្យ​ក្រុម អង់គ្លេស​។

Tuesday, September 9, 2014

Pogba ​កំណត់​ថ្ងៃចុះ​កុងត្រា​ថ្មីជាមួយ​ក្លឹប​ Juventus

កីឡាករ​វ័យក្មេង​អន្តរជាតិ​បារាំង​ Paul Pogba ​បានកំណត់​ថ្ងៃចុះ​កិច្ចសន្យា​ថ្មីជាមួយ​ក្លឹប​ Juventus ​ដោយ សារ​ក្លឹបបាន​សម្លឹង​មើលឃើញ​ពីការ​លេង​ឡើង​កម្រិត​បច្ចេកទេស​ និងភាពស្មោះ​ត្រង់​របស់កីឡាករ​រូបនេះ​​អាចនិង​ទទួល​បានការ​យល់ព្រម​ឲ្យចុះ​ កិច្ចព្រម​ព្រៀងថ្មី​រហូតដល់​ឆ្នាំ ២០១៨ ​ថែមទាំង​មានជម្រើស​មួយឆ្នាំ​បន្ថែមទៀត ​។ អតីត​កីឡាករ​បិសាច​ក្រហមវ័យ២១ឆ្នាំ​រូបនេះ​បានមើល​ឃើញថា​ប្រាក់ឈ្នួល​ របស់គាត់​បានកើន​ឡើងពី​ ១,៥លាន​អឺរ៉ូរហូតដល់​ទៅ​ ៤,៥ លាន អឺរ៉ូ​។
Paul-Pogba-1
កិច្ចពិភាក្សា​ជាមួយភ្នាក់ងារ​របស់គាត់​លោក​ Mino Raiola ​បានធ្វើរួច​ទៅហើយ​រង់ចាំតែ​ការប្រកាស​ជាផ្លូវ ការ​ដែលត្រូវ​បានគេ​រំពឹងថា​មិននៅ​រយៈពេល​យូរនោះ​ទេ​ ។​ រីឯប្រធាន​ក្រុម​ Buffon កិច្ច​ព្រមព្រៀង​របស់គាត់​ត្រូវបាន​គេមើល​ឃើញ​ ថានិង​ត្រូវផុត​កំណត់​នៅ​ឆ្នាំចុង​ក្រោយ​ក្នុង​ខែមិថុនាឆ្នាំ​ ២០១៥​ ។ ទោះ​យ៉ាងណា​កីឡាករ​វ័យ​ ៣៦​ឆ្នាំរូបនេះ​ត្រូវ​បាន​គេយល់​ថាគាត់អាច​ដាក់ប៊ិច​ក្រដាស​ដើម្បីចុះ​ ហត្ថលេខា​បន្ថែមលើ​កិច្ចសន្យា​ចាស់ពីរ​ឆ្នាំជា​បន្តទៀត​ បន្ទាប់​លោក​ នឹងសម្រេច​ចិត្តចូរនិវត្តន៍​នៅឆ្នាំ​ ២០១៧​។
paul-pogba-1
នៅពេលនេះត្រូវបាន​គេគិត​ថាក្រុម​ Juventus ​អាចនឹង​ដោះស្រាយ​ពីស្ថានភាព​របស់កីឡាករ​ Pogba ​និង Buffon​ ជាមុន​សិន​ បន្ទាប់មក​ទើបពិភាក្សា​ជាមួយខ្សែ​បម្រើ​ Claudio ​Marchisio ​អំពីអនាគត​របស់គាត់​ដោយសារ​កិច្ចសន្យា​របស់ខ្សែ​បម្រើ​ សញ្ជាតិ​អ៊ីតាលី​រូបនេះ​នឹងជិតដល់​ពេលផុត​កំណត់នៅខែ​មិថុនាឆ្នាំ​ ២០១៦ ​។

Ribery ត្រូវប្រធាន UEFA គំរាមផ្អាកបីប្រកួតប្រសិនបើមិនលេងឲ្យប្រទេសបារាំង

លោក Michel ​Platini ​ប្រធាន​ UEFA ​បានគំរាម​កំហែង​ទៅដល់​កីឡាករ​ Franck Ribery ​ដោយបាន​ដាក់បំ រាម​ហាមប្រាម​មិនឲ្យលេង​ក្នុងក្លឹបរបស់​គាត់ចំនួន​បីប្រកួត​ ប្រសិនបើគាត់​មិនព្រមបន្ត​លេងឲ្យប្រទេស​បារាំងបើ​ទោះជាគាត់​បាន​ប្រកាសចូល​ និវត្តន៍​ឈប់លេង​ឲ្យក្រុម​ជម្រើសជាតិ​ក៏ដោយ​ ។ ខ្សែបម្រើ​ស្លាបវ័យ​ ៣១ឆ្នាំ​របស់​ក្លឹប Bayern Munich ​រូបនេះ​បានលាឈប់​ក្រុម​ជម្រើសជាតិ​ បន្ទាប់ពី​ការប្រកួត​ World Cup ​ខកខាន​​មិនបាន​លេង​​ដោយ​សារ​ការ​រង​របួស​​មិន​បាន​ជួយប្រទេស​បារាំង​ ចាប់តាំង​ពីខែវិច្ឆិកា​ ឆ្នាំ​ ២០១៣ ​មកម៉្លេះ​។
franck-ribery-1
Ribery ​មិនបាន​រាប់បញ្ចូល​ក្នុងការ​ប្រកួត​ស្មើ​ ១ទល់១ ​ជាមួយ​ប្រទេសស៊ែប៊ី​ជាលក្ខណៈ​មិត្តភាពកាល​ពីថ្ងៃអាទិត្យ​ ប៉ុន្តែ​ លោក​ Platini ​ទទូចថា​គាត់នឹង​ហៅច្បាប់​របស់​ FIFA ​ដែលចែង​ថាអ្នកលេង​ត្រូវតែ​ទទួលយក​ការកោះ​ហៅឡើង​ពីក្រុម​ ជម្រើស​ជាតិ​របស់ខ្លួន​  Ribery ​មិនគួរ​បដិសេធ​ក្នុងការលេង​នៅថ្ងៃ​អនាគត​ឡើយ​។
146178349-franck-ribery-of-france-with-the-ball-during-the-uefa
Platini ​បាននិយាយ​ថា Ribery ​មិនអាច​សម្រេចចិត្ត​ដោយខ្លួន​ឯងឡើយ​ថាតើគាត់​លេងឬ​មិនលេង​ឲ្យប្រទេស​បារាំង ​ នោះ ​។ ប្រសិន​បើលោក​គ្រូបង្វឹក​ជម្រើសជាតិ​បារាំង​ Didier Deschamps ​នៅតែជ្រើស រើស​យកគាត់​ត្រូវតែត្រឡប់មក​វិញនេះ​ជា​ច្បាប់​របស់​ FIFA ប្រសិនបើ​គាត់​បដិសេធ​នឹងត្រូវផ្អាក​បីប្រកួ​ត សម្រាប់​ក្រុម Bayern Munich ​។

ការទស្សន៍ទាយបាល់ទាត់ និងគ្រាប់តប្រចាំថ្ងៃ !

  Spain Cup គ្រាប់ត
ទស្សន៍ទាយ  

 01:00 Girona -0.5 Tenerife 1-0  

 03:00 Alaves 0/.05 Osasuna 2-2  


  EURO Cup គ្រាប់ត
ទស្សន៍ទាយ  

 22:59 Kazakhstan -0/.05 Latvia 1-1  

 22:59 Azerbaijan 0/.05 Bulgaria 1-1  

 01:45 Czech Republic 0.5 Netherlands 2-0  

 01:45 Iceland 0.5 Turkey 1-1  

 01:45 Bosnia and Herzegovina -1.5/2 Cyprus 3-0  

 01:45 Norway 0.5/1 Italy 1-0  


  UEFA - EURO U21 Qualifying គ្រាប់ត
ទស្សន៍ទាយ  

 22:59 Denmark(U21) -1.5 Bulgaria(U21) 5-1  

 22:00 Israel(U21) -1.5 Macedonia(U21) 3-0  

 22:59 Moldova(U21) 1/1.5 England(U21) 2-0  

 22:59 Lithuania(U21) 0/.05 Wales(U21) 2-0  

 22:00 N Ireland(U21) 1/1.5 Serbia(U21) 3-0  

 22:59 Germany(U21) -1.5/2 Romania(U21) 2-1  

 22:59 Armenia(U21) -0/.05 Belarus(U21) 1-2  

 23:30 Sweden(U21) -0/.05 Turkey(U21) 2-1  

 23:30 Greece(U21) -0/.05 Poland(U21) 2-1  


  Internationals Friendly គ្រាប់ត
ទស្សន៍ទាយ  

 17:20 Japan -0.5 Venezuela 2-1  

 08:00 Brazil -1/1.5 Ecuador 2-1  

 09:00 Bolivia 1/1.5 Mexico 2-0  

 18:35 China
Jordan 2-2  

 07:00 Chile
Haiti ?-?  


  Portugal Liga de Honora គ្រាប់ត
ទស្សន៍ទាយ  

 01:30 Beira Mar -0/.05 Covilha 1-1  


  England Conference គ្រាប់ត
ទស្សន៍ទាយ  

 01:45 Aldershot Town -0/.05 Woking 2-2  

 01:45 Alfreton 0 Altrincham 0-0  

 01:45 Bristol -0/.05 Wrexham 1-1  

 01:45 Dartford 0.5 Eastleigh 0-0  

 01:45 Gateshead -1/1.5 Telford 1-0  

 01:45 Welling United 0/.05 Braintree 1-0  

 01:45 Nuneaton Town 0.5 ForestGreen 1-0  

 01:45 Southport 0/.05 Kidderminster 0-0  

 01:45 Chester 0 Torquay United 1-0  

 01:45 Lincoln 0/.05 Grimsby 3-1  

 01:45 Macclesfield Town 0 Halifax 2-0  


  England Conference North Division គ្រាប់ត
ទស្សន៍ទាយ  

 01:45 Gainsborough Trinity 0 Tamworth 1-0  

 01:45 Guiseley -0.5/1 Colwyn Bay 1-1  

 01:45 Leamington 0 Gloucester 1-1  

 01:45 Worcester City -0/.05 Lowestoft 1-0  

 01:45 AFC Fylde -1 Bradford Park Avenue 3-0  

 01:45 Hyde Utd 0.5 Hednesford 2-0  

 01:45 Boston United -1/1.5 Oxford 1-0  

 01:45 Chorley 0 N.Ferriby 2-1  

 01:45 Harrogate Town -0.5 Stalybridge 2-0  


  England Conference South Division គ្រាប់ត
ទស្សន៍ទាយ  

 01:45 Wealdstone -0/.05 BathCity 2-0  

 01:45 ConcordRangers -0/.05 Bishop 1-1  

 01:45 Havant and Waterlooville -0.5/1 Hemel Hempstead Town 2-0  

 01:45 Maidenhead United -0.5 Farnborough 1-0  

 01:45 Whitehawk -0/.05 Sutton 2-2  

 01:45 Weston Super Mare 0.5/1 Ebbsfleet 1-1  


  Germany - Regional Sued គ្រាប់ត
ទស្សន៍ទាយ  

 00:00 VfR Wormatia Worms -0/.05 Homburg 1-0  


  គ្រាប់ត
ទស្សន៍ទាយ  

 00:00 Heimstetten -0/.05 Memmingen 2-1  

 00:00 Furth II 0/.05 Illertissen 2-1  


  Brasileiro, Serie B គ្រាប់ត
ទស្សន៍ទាយ  

 03:00 Boa EC
ABC RN 3-0  

 03:00 Ponte Preta -0.5/1 ClubeGoianiense 2-0  

 05:30 Vasco da Gama(RJ) -1 Luverdense 3-0  

 05:30 Santa Cruz -0.5 Portuguesa 3-0  

 05:30 Sampaio Correa (MA) -0.5/1 Icasa 1-0  

 05:30 Ceara -0/.05 America 2-1  

 05:30 Vila Nova 0 Nautico 2-0  

 05:30 Bragantino -0/.05 Avai 2-0  

 05:30 America -0.5 Oeste 2-1