លោក Michel Platini ប្រធាន UEFA បានគំរាមកំហែងទៅដល់កីឡាករ Franck
Ribery ដោយបានដាក់បំ
រាមហាមប្រាមមិនឲ្យលេងក្នុងក្លឹបរបស់គាត់ចំនួនបីប្រកួត
ប្រសិនបើគាត់មិនព្រមបន្តលេងឲ្យប្រទេសបារាំងបើទោះជាគាត់បានប្រកាសចូល
និវត្តន៍ឈប់លេងឲ្យក្រុមជម្រើសជាតិក៏ដោយ ។ ខ្សែបម្រើស្លាបវ័យ
៣១ឆ្នាំរបស់ក្លឹប Bayern Munich រូបនេះបានលាឈប់ក្រុមជម្រើសជាតិ
បន្ទាប់ពីការប្រកួត World Cup
ខកខានមិនបានលេងដោយសារការរងរបួសមិនបានជួយប្រទេសបារាំង
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៣ មកម៉្លេះ។

Ribery មិនបានរាប់បញ្ចូលក្នុងការប្រកួតស្មើ ១ទល់១ ជាមួយប្រទេសស៊ែប៊ីជាលក្ខណៈមិត្តភាពកាលពីថ្ងៃអាទិត្យ ប៉ុន្តែ លោក Platini ទទូចថាគាត់នឹងហៅច្បាប់របស់ FIFA ដែលចែងថាអ្នកលេងត្រូវតែទទួលយកការកោះហៅឡើងពីក្រុម ជម្រើសជាតិរបស់ខ្លួន Ribery មិនគួរបដិសេធក្នុងការលេងនៅថ្ងៃអនាគតឡើយ។

Platini បាននិយាយថា Ribery មិនអាចសម្រេចចិត្តដោយខ្លួនឯងឡើយថាតើគាត់លេងឬមិនលេងឲ្យប្រទេសបារាំង នោះ ។ ប្រសិនបើលោកគ្រូបង្វឹកជម្រើសជាតិបារាំង Didier Deschamps នៅតែជ្រើស រើសយកគាត់ត្រូវតែត្រឡប់មកវិញនេះជាច្បាប់របស់ FIFA ប្រសិនបើគាត់បដិសេធនឹងត្រូវផ្អាកបីប្រកួត សម្រាប់ក្រុម Bayern Munich ។

0 comments:
Post a Comment