Wednesday, September 10, 2014

Chelsea ត្រៀម​បើកកិច្ចពិភាក្សាជាមួយក្រុម Aston Villa លើការផ្ទេរ Jack Grealish

Chelsea បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយដើម្បី​បើកកិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ Aston Villa ​លើការ​ផ្ទេរខ្សែ​បម្រើ​វ័យក្មេង​ Jack Grealish ​នាំមក​កាន់​ទឹកដី​ Stamford Bridge ​ក្នុងខែមករា​ខាងមុខនេះ​ បន្ទាប់ពី​គាត់ត្រូវ​បានគេរាយ​​ការណ៍ថា​បានជាប់​គាំងលើ​ការចុះ​ហត្ថលេខា​ ជាមួយកិច្ច​សន្យាថ្មី​នៅ​ទឹក​ដី​ Villa Park ​។ ​កីឡាករ​វ័យ​ ១៨ឆ្នាំរូប​នេះ​ត្រូវបាន​គេ​​វាយ​តម្លៃថា​មានទេព​កោសល្យ​ល្អបំផុត​ក្នុងពិភព ​កីឡាបាល់​ទាត់អង់គ្លេស​ និងត្រូវ​បានតែង​តាំងជា​កីឡាករ​ឈុតធំ​ក្នុង​ក្រុម Aston Villa ​នៅរដូវក្តៅ​នេះ​បន្ទាប់ពី​បាន​ចំណាយ​ពេលវេលា​ចាកចេញ​ឆ្ងាយពី​ក្រុមជា​ លក្ខណៈ​ខ្ចីជើង​។
Jack Grealish 2
ទោះយ៉ាង​ណាខ្សែ​បម្រើរូប​នេះត្រូវ​បានផ្តល់​ឱកាស​លើដំបូង​ក្រោមការ​ ដឹកនាំ​របស់លោក​ Paul Lambert ​ហើយសារ​ ព័ត៌មាន​ Daily Star ​បាននិយាយ​ថា​ Grealish ​ត្រូវបាន​បង្អាក់ការ​ចុះហត្ថលេ​ខាលើ​កិច្ចព្រម​ព្រៀងថ្មី​ក្នុងមួយ​សប្តាហ៍ ៥០០០ ​ផោនដោយ​ខណៈនេះ​​តោ​ខៀវ​​បានត្រៀម​​ខ្លួនរួចរាល់​​ហើយដើម្បី​ផ្លាស់ទី​ សម្រាប់​ Grealish ។ កាសែតនេះ​បន្ថ​ថាក្រុម​តោខៀវ​គឺចង់​ធ្វើការផ្លាស់​ប្តូរគាត់​ឲ្យលឿន​ក្នុងខែ ​មករាខាង​មុខនេះ​។
Jack Grealish 1
Aston Villa ​ត្រូវបាន​បង្ខំចិត្ត​លក់ខ្សែ​បម្រើរូប​នេះក្នុង​ឆ្នាំថ្មី​ ដោយសារ​តែកិច្ចសន្យា​របស់គាត់​នឹងត្រូ​វផុត កំណត់​នៅចុង​បញ្ចប់​នៃរដូវ​កាលនេះ​។ ខ្សែបម្រើស្លាប​ដែលមាន​ភាពរហ័ស​រហួនជា​មួយជើង​ដ៏ល្អ​និងមាន​សមត្ថភាព​ដូចជា​ ​ Grealish បានទទួល​ពានប្រាំរួច​ទៅហើយ​នៅក្រុម​អាយុ​ក្រោម​ ២១ឆ្នាំ ​របស់ប្រទេស​អៀរឡង់​ ប៉ុន្តែគាត់​​មានសិទ្ធិ​លេងឲ្យ​ក្រុម អង់គ្លេស​។

0 comments:

Post a Comment