Saturday, March 15, 2014

ក្រុមកីឡា​​បាល់​ទាត់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ទទួល​បានជ័យលាភី ពានរង្វាន់ជើង​ឯក​ Hun Sen Cupលើកទី​៨​ប្រចាំ​ឆ្នាំ ២០១៤ នេះ

រាជធានីភ្នំពេញ ៖ ទី​បំផុត​ទៅ​បន្ទាប់​ពី​ធ្វើ​ការ​ត​ស៊ូនៅ​លើ​វាល​ស្មៅ​អស់​រយះ​ពេល​៩០​នាទី ​ក្រុមកីឡា​​បាល់​ទាត់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​បាន​យក​ឈ្នះ​ក្រុម​កីឡាបាល់ទាត់​​បៀលបា្រយយូណាយធីត ក្នុង​លទ្ធផល​២-0 ។លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ ​ក្រុមកីឡា​​បាល់​ទាត់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ទទួល​បានជ័យលាភី ពានរង្វាន់ជើង​ឯក​ Hun Sen Cupលើកទី​៨​ប្រចាំ​ឆ្នាំ ២០១៤ នេះ ។
ក្នុងការ​ប្រ​កួត​នេះ​មាន​ការ​ចូល​រួម​ផ្តល់​រង្វាន់​ ជ័យលាភី ពីលោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ និង​មាន​ការ​ចូល​រូម​ផ្តល់រង្វាន់​ ពី​លោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធបាល់​ទាត់​កម្ពុជា​ ព្រមទាំងតំណាង​ក្រុម​ហ៊ុន​ដៃគូរ​ឧត្ថម ផង​ដែរ ។Photo: សករាជថ្មីពណ៌ទឹកក្រូច

Photo: KHMER sport

#SB
សំរាប់​ជ័យលាភី លេខ១ បានទៅ​លើ​ក្រុមកីឡាកបាល់​ទាត់ ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិទទួល​បាន​រង្វាន់​ ជា​សាច់​ប្រាក់​​​ចំនួន ៨០ លានរៀល​ ចំណែកឯ ជ័យលាភី លេខ ២​ បានទៅលើក្រុម​កីឡាបាល់ទាត់​​ បៀលបា្រយយូណាយធីត​​ទទួលបានប្រាក់រង្វាន់​ជាសាច់​ប្រាក់ ចំនួន ៤០លានរៀល និង​ជ័យលាភីលេខ ៣បានទៅលើក្រុមចំការកៅស៊ូបឹងកេត​ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់ ចំនួន ២០លានរៀល​។

គួរបញ្ជាក់ផងដែរថា សំរាប់កីឡាក ដែល​ចាំទី​បានល្អជាងគេគឺបានទៅ​លើ​កីឡា​ក ឈ្មោះ ប្រាក់ ភិរុណ មក​ពីក្រុមអគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ទទួល​បាន​រង្វាន់​លើកទឹក​ចិត្ត​ ចំនួន​១លានរៀល ចំណែក ឯកីឡាកដែល​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ គឺ​បាន​ទៅលើ កីឡាក ឃួន ឡាបូរ៉ារី មកពី ក្រុមចំការកៅស៊ូបឹងកេត​ ទទួល​បាន​រង្វាន់​លើកទឹក​ចិត្ត​ ចំនួន​១លានរៀល។
Photo: ពួកគាត់គឺជាអ្នកគាំទ្រក្រុមប៉ូលីសមែន?

Photo: KHMER sport

#SB

ក្រុម​បាល់បោះ​ Oklahoma City Thunder បំបាក់​ក្រុម Los Angeles Lakers យ៉ាង​ចាស់ដៃ​​

​ក្លឹប​ បាល់បោះ​Oklahoma City បាន​ប្រកួត​ឈ្នះ​ក្លឹប​Los Angeles Lakers ក្នុង​ក្របខ័ណ្ឌ​NBA ល​ទ្ធ ផល​១៣១​ពិន្ទុ ទល់នឹង​១០២​ពិន្ទុ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​ក្លឹប Oklahoma City បាន​បើកទ្វារ​កីឡាដ្ឋាន​របស់ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Los Angeles Lakers ជាមួយ​លទ្ធផល​យ៉ាង​ត្រចះត្រចង់​។ ក្លឹប Oklahoma បានចាប់ផ្ដើម យ៉ាង​ល្អ​នៅ​តង់​ទី​១ ដោយ​នាំមុខ​ក្នុង​លទ្ធផល ៦០-៤៦​។​ចូល​ដល់​តង់​ទី​២ ក្លឹប Oklahoma នៅតែ​បន្ត​ធ្វើ​បាន​ល្អ​ដោយ​រក​ពិន្ទុ​នាំមុខ ៧១-៥៦ ដែល​សរុប​ទាំង​២​តង់ ក្លឹប Oklahoma បាន​យក​ឈ្នះ​ក្លឹប Los Angeles Lakers ដោយ​ពិន្ទុ ១៣១-១០២​។ កីឡាករ Kevin Durant និង​កីឡាករ Russell Westbrook គឺជា​អ្នក​រក​ពិន្ទុ​ឲ្យ​ក្រុម​ម្ចាស់ ផ្ទះ​ច្រើនជាងគេ ដោយ​ម្នាក់ៗ​រកបាន ២៩​ពិន្ទុ​។ ដោយឡែក​កីឡាករ Jodie Meeks គឺជា​អ្នក​រក​ពិន្ទុ​ច្រើនជាងគេ​សម្រាប់​ក្រុម Los Angeles Lakers គឺ​១៩​ពិន្ទុ​។​

​គួរបញ្ជាក់​ថា ក្រុម Lakers គឺ​ធ្លាប់​ជា​ក្រុម​ដែល​មាន​ភាពល្បីល្បាញ នៅក្នុង​ក្របខ័ណ្ឌ​NBA​នេះ ប៉ុន្តែ​ក្រុម​នេះ​ធ្វើ​មិនបាន​ល្អ​ទាល់តែសោះ​សម្រាប់​រដូវ​កាល ២០១៤​នេះ បន្ទាប់​ពី​កីឡាករ Kobe Bryant​ល្បី​ឈ្មោះ​របស់​ក្លឹប​Lakers មាន​របួស​មិន​អាច​ចូល​លេងឲ្យ​ក្រុម​បាន​៕

ឃីម ឌីម៉ា ​​​​​​​​វិប្បដិសារី ​រឿង​ចាញ់​នៅ​ ​MMA​

 នៅ ​ទី​បំផុត ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​របស់​កីឡាករ​កម្ពុជា ​ឃីម ឌីម៉ា ​នៅ​លើ​ទឹក​ដី​​ប្រទេស​ម៉ាឡេស៊ី ក្នុង​ទីក្រុង​កូឡាឡាំពួ បាន​ត្រឹម​តែ​​ស៊ូ​ដល់​ទឹក​ចុង​ក្រោយ​ប៉ុណ្ណោះ​ លើ​រេញ​MMA ។ ​ចំពោះ​លទ្ធផល គឺ​គេ​បាន​បរាជ័យ ដោយ​​ការ​ខក​ចិត្ត​បំផុត ​ក្រោម​ដៃ​របស់​កីឡាករ​ដែល​គេ​ធ្លាប់​ឈ្នះ​រួច​ម្ដង នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​​​
លទ្ធផល​ដែល​ ​ឃីម ឌីម៉ា ​ប្រឹង​គេច​បំផុត ប៉ុន្តែ​គេច​មិន​រួច​នេះ ​ គឺ​ជា​ការ​កាត់​ក្ដី​ដ៏​សំខាន់ ដើម្បី​កំណត់​ថា ​តើ​ត្រូវ​​ដាក់​គេ​​បញ្ចូល ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ឲ្យ​ឈប់​ឡើង​រេញ​MMA ​ទៀត ដែរ​ឬ​ទេ? ទោះ​យ៉ាង​ណា ក្នុង​ចំណោម​​កីឡាករ​វាយ​ដាក់​ទ្រង់​របស់​កម្ពុជា​ទាំង​អស់ ​ឃើញ​តែ​ ឃីម ឌីម៉ា ម្នាក់​ប៉ុណ្ណោះ ដែល​មាន​ឱកាស​តតាំង​ជា​មួយ​កីឡាករ​បរទេស​​បាន​ល្អ​មើល បើ​ទោះ​ជា​គេ​​មិន​ធ្លាប់​ឈ្នះ​ផ្លូវ​ការ​ទាល់​តែ​សោះ ​​ចំនួន​៣​លើក​កន្លង​មក​​។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​ទី​១៤ មីនា ដែល​ទើប​​នឹង​បញ្ចប់​​នេះ​ ​គេ​ឃើញ​គ្រប់​គ្នា​ថា ការ​ប្រកួត និង​ក្បាច់​ឃ្លេរបស់​កីឡាករ​ឃីម ឌីម៉ា ​មាន​ការ​រីក​ចម្រើន​ជាង​មុន​។ ​ប៉ុន្តែ​គួរ​ឲ្យស្ដាយ​​ជ័យ​ជម្នះ ដែល​គេ​ប្រថ្នា​ចង់​បាន​បំផុត គឺ​មិន​អាច​ទៅ​រួច បើ​ទោះ​ជា​​កីឡាករ​ម្ចាស់​ផ្ទះ Sainful American ​ធ្លាប់​បាន​ចាញ់​គេ​ម្ដង កាល​ពី​ប្រកួត​ប្រដាល់​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ក៏​ដោយ​។ ក្រុម​អ្នក​តាម​ដាន សុទ្ធ​តែ​ឃើញ​ដូច​គ្នា​ថា ​ការ​ប្រកួត​ដែល​ប្រើ​កម្លាំង​ឃ្លេ និង​​បោក​ចំបាប់​បែប​នេះ ​គឺ​ជា​ជំនាញ​របស់​បរទេស ដែល​មិន​ខុស​ពី​ការ​ប្រកួត​​ផ្នែក​ប្រដាល់​ក្បាច់​គុនខ្មែរ ដែល​ជា​ជំនាញ​របស់​ខ្មែរ​នោះ​។ អ៊ីចឹង​ហើយ ទើប​ការ​បរាជ័យ​របស់​កីឡាករ ឃីម ឌីម៉ា ត្រូវ​គេ​គិត​​ថា នោះ​មិន​មែន​ជា​​ចេតនា​របស់​​​គេ ដោយ​សារ​គេ​ដឹង​តាំង​​តែ​​ពី​ដំបូង​ថា រវាង​កីឡា​ករ​បរទេស និង​កម្ពុជា គឺ​កម្ពុជា​​​ពិត​ជា​​ទៅ​​មិន​រួច​ឡើយ សម្រាប់​ការ​ប្រកួត​បោក​​ចំបាប់ ​ប្រភេទ​វាយ​​ដាក់​ទ្រុង​បែប​នេះ ព្រោះ​តែ​កីឡាករ​កម្ពុជា ​​ភាគ​ច្រើន​ចាញ់​កម្លាំង ព្រោះ​ខ្វះ​ហូប​ចុក​ដិត​ដល់ និង​ខ្វះ​កា​របំប៉ន​ពេញ​លេញ​។
ងាក​មក​កាន់​ការ​ប្រកួត​​នៅ​លើ​រេញ​MMA ដែល​បាន​ធ្វើ​ឡើង​ជា​មួយ​កីឡាករ Sainful Americanនោះ​វិញ ​​ភាគី​ខាង​ម៉ាឡេ​ស៊ី ​បើ​ទោះ​ឈ្នះ​ដោយ​ពិន្ទុ ​ក៏លទ្ធផល​នោះ ​ ឈ្នះ​​មិន​ដាច់​ដែរ បើ​ទោះ​ជា​ពូកែ​ឃ្លេ និង​មាន​កម្លាំង​សង្កត់​​ល្អ​ជាង​ឃីម ឌីម៉ា​។ ​សម្រាប់​បច្ចេកទេស ​គឺ​ស៊ី​មិន​ដាច់​ជា​មួយ​​កីឡាករ​កម្ពុជាឡើយ  ដែល​មាន​ន័យ​ថា កីឡាករ​ឃីម ឌីម៉ា ​ល្អ​ជាង​មុន ប៉ុន្តែ​នៅ​​មិន​ទាន់​កីឡាករ​បរទេស​។ ​ឃីម ឌីម៉ា ​បាន​សម្ដែង​អារម្មណ៍​សោក​ស្ដាយ​ភ្លាម​ៗ បន្ទាប់​ពី​បរាជ័យ ​ដែល​គេ​គិត​ថា ​កំពុង​ធ្វើ​ឲ្យ​គេ​បាក់​មុខ ហើយ​បាក់​មុខ ក្នុង​កម្រិត​ធ្ងន់​។ ​នៅ​លើ​ហ្វេសប៊ុក ​គេ​​បាន​បង្ហោះ​ពាក្យ​សុំ​ទោស និង​សោក​ស្ដាយ​ជា​ច្រើន បន្ទាប់​ពី​ដឹង​ថា ​ការ​ប្រកួត​នៅ​លើ​រេញ​ ​MMA លើក​ទី​៣ ​គេ​នៅ​ចាញ់​ បើ​ទោះ​ជា​ប្រឹង​ឡើង​អស់​ពី​សមត្ថភាព​។​តែនៅក្នុងទឹកទីបី កីឡាករ​ម្ចាស់​ផ្ទះ Sainful American បានបែកត្រង់ថ្ងាស និងចេញឈាមជាច្រើន ធ្វើឲ្យអាជ្ញាកណ្តាល បញ្ឈប់ការប្រកួតមួយភ្លែត។ ការ​បរាជ័យ​​លើក​នេះ​ ​កំពុង​ធ្វើ​ឲ្យ​ឃីម ឌីម៉ា ​ប្រឈម​នឹង​​បញ្ជី​ខ្មៅ បើ​ទោះ​ជា​ការ​ប្រកួត​ទាំង​មូល អាច​នឹង​ផ្ដល់​ឱកាស​ឲ្យ​គេ​​បាន​ម្ដង​ទៀត ​ព្រោះ​កំហុស​រឿង​វាយ​ខុស​បច្ចេកទេស​កាល​ពី​លើក​ទី​១ ត្រូវ​គេ​ធីប​ចោល​។ ឃីម ឌីម៉ា ហាក់​មិន​មាន​កម្លាំង​ចិត្ត​ទៀត​ឡើយ បន្ទាប់​ពី​ការ​ប្រឹង​ប្រែង​ដែល​គេ​ស្ទុះ​ស្ទារ បាន​ត្រឹម​តែ​កំដរ​កីឡាករ​​ដែល​គេ​ធ្លាប់​បំបាក់​នៅ​ស្រុក​ខ្មែរ​ម្ដង ត្រឹម​​ចប់​ទឹក​ទី​៣។អាជ្ញាកណ្តាល ចំនួន១រូប បានផ្តល់ពិន្ទុឲ្យលោក ឃីម ឌីម៉ា ឈ្នះ តែ​២រូប បានផ្តល់ពិន្ទុឲ្យលោកចាញ់។
អវត្តមាន​របស់​ឃីម ឌីម៉ា ​នៅ​លើ​សង្វៀន​ កម្ពុជានឹង​ពិបាក​ស្វែង​រក​អ្នក​ឡើង​រេញ​ជំនួស ដោយ​សារ​តែ​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ៗ​នៅ​កម្ពុជា គឺ​ពូកែ​ក្នុង​ប្រភេទ​កីឡាករ​ប្រដាល់​ក្បាច់​គុន​បុរាណខ្មែរ​ ឬ​កា​រប្រកួត​វាយ​ដាក់​ទ្រុង​​ជា​មួយ​គ្នា​ឯង​ប៉ុណ្ណោះ ប៉ុន្តែ​​ជា​មួយ​បរទេស​ទៅ​មិន​រួច​ឡើយ ដោយ​សារ​តែ​ចាញ់​ប្រៀប​គេ ទាំង​កម្លាំង ទាំង​បច្ចេកទេស និង​កម្ពស់​។ មន្ត្រី​​បញ្ជូន កីឡាករ ​ឃីម ឌីម៉ា ទៅ​​កាន់​ការ​ប្រកួត ​ថ្លែង​ថា ឃីម ឌីម៉ា ធ្វើ​បាន​ល្អ​អស់​ប៉ុណ្ណឹង​ហើយ ​ប៉ុន្តែ​គឺ​​មក​កម្លាំង និង​ស្នៀត​ជាក់​ស្ដែង គេ​ល្អ​ជា​ឆ្ងាយ ទើប​ពិន្ទុ​​សរុប​ធ្លាក់​ទៅ​លើ​កីឡាករ​ម៉ាឡេស៊ី។ ​

ឃីម ឌីម៉ា ​នៅ​មិន​ទាន់​ប្រាកដ​ថា ​បាន​ទទួល​ឱកាស​ឡើង​រេញ​អន្តរជាតិ​មួយ​នេះ​ជា​ថ្មី​ម្ដង​ទៀត គម្រប់​៤​លើក​ឬ​យ៉ាង​ណា​ ប៉ុន្តែ​ផ្អែក​តាម​ស្ថានភាព​ដែល​គេ​ធ្វើ​បាន​ល្អ ​ដោយ​​​​អាច​ទប់​កីឡាករ​Sainful Americ ​ឲ្យ​ឈ្នះ​ដោយ​លំបាក គេ​ពិត​ជា​មាន​អាទិភាព​​​ជា​ថ្មី ​ពិសេស​ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា ហាក់​មិន​សូវ​សំបូរ​ធន​ធាន​កីឡាករ​ល្អ ដើម្បី​ទៅ​ត​តាំង​ជា​មួយ​ភាគី​បរទេស​បាន​បែប​នេះ​៕

Manny Pacquiao បង្កើន​ការហ្វឹកហាត់ ដើម្បី​យកឈ្នះ Timothy Bradley​

​ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន លោក Manny Pacquiao ចាប់ផ្ដើម ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ​កីឡាករ​ស្បែក​ខ្មៅ Timothy Bradley នៅ​ខែ​មេសា​ខាងមុ​ខ។
​សារព័ត៌មាន​Wall Street Journal ចុះផ្សាយ​ថា លោក Pacquiao បានចាប់ផ្ដើម​ការហឹ្វកហាត់ របស់​ខ្លួន​ហើយ នៅ​ទីក្រុង Los Angeles ដើម្បី​ត្រៀម​ការប្រកួត​ជាមួយ​កីឡាករ​សញ្ជាតិ​អាមេរិក Timothy Bradley នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ខាងមុខនេះ នៅ​Las Vegas​។ Pacquiao ក្នុង​វ័យ ៣៥​ឆ្នាំ កំពុង​បង្កើន​ការហ្វឹកហាត់​ទាំង​ផ្នែក​កម្លាំង និង​បច្ចេកទេស​របស់​ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ លើ​ការប្រកួត​នៅពេល​ខាងមុខ​។​
Manny Pacquiao ធ្លាប់​ប្រកួត​ចាញ់ Timothy Bradley ម្ដង​ហើយ​កាលពី​ឆ្នាំ ២០១២ ដោយ​ការសម្រេច​របស់​អាជ្ញាកណ្តាល  ហាក់ដូចជា​មាន​ភាពចម្រូងចម្រាស់ ដែល​ទស្សនិកជន នឹង​ស្មាន​មិន​ដល់​។​
(Timothy Bradley និងManny Pacquiao)
​កាលពី​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ Pacquiao បាន​យក​ឈ្នះ​កីឡាករ Brandon Rios ដោយ​ពិន្ទុ​។​
​លោក Manny Pacquiao ជា​អ្នក​ប្រដាល់​សំណព្វចិត្ត​ក្នុង​ទ្វីប​អាស៊ី អាយុ​៣៤​ឆ្នាំ មាន​កំណត់ត្រា​ប្រកួត ៦២​ដង ដោយ​ឈ្នះ​៥៥ ស្មើ​២ និង​ចាញ់​៥ ហើយ​ក្នុងនោះ លោក​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ ៣៨​ដង​។​

​ចំណែក លោក Timothy Bradley  អាយុ​៣១​ឆ្នាំ មាន​កំណត់ត្រា​ប្រកួត​៣១​ដង ឈ្នះ​៣១​ដង មិន​ដែល​ចាញ់ មិន​ដែល​ស្មើ និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​១២​ដង​៕

ក្លឹប​មាន់​ខ្នាយ​មាស​Tottenham Hotspour បរាជ័យ​ក្រោម​ថ្វី​ជើង​ក្លឹប​ឥន្ត្រី​ក្រហម Benfica ក្នុង​ទឹកដី​ខ្លួនឯង​​

      
ក្លឹប ​មាន់​ខ្នាយ​មាស Tottenham Hotspour​របស់​អង់គ្លេស ទទួល​បរាជ័យ​យ៉ាង អាម៉ាសនៅក្នុងទឹកដី​ខ្លួនឯង ក្រោយ​ប្រកួត​ចាញ់​ក្លឹប​ឥន្ត្រី​ក្រហម Benfica មក​ពី​ប៉​ទុយ​ហ្គាល់ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ក្របខ័ណ្ឌ Europa League​។​
​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspour បាន​បរាជ័យ ១-៣ ក្រោម​ថ្វី​ជើង​របស់​ក្លឹប Benfica​។ សម្រាប់​ការប្រកួត​ជើង​ទី​១​នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះ គឺ​ធ្វើឡើង​នៅ​កីឡដ្ឋាន​White Hart Lane ទឹកដី​របស់​ក្លឹប​Tottenham Hotspour​។ គ្រាប់​បាល់​៣​គ្រាប់​របស់ Benfica ធ្វើ​បាន​ដោយ​កីឡាករ Rodrigo នៅ​នាទី​២៩ និង Luisao នៅ​នាទី​៥៨ និង​៨៤​។ ចំណែក​គ្រាប់​បាល់​១​គ្រាប់​របស់​ក្លឹប Spour ធ្វើ​បាន​ដោយ​កីឡាករ Christian Eriksen​។ ចំពោះ​លទ្ធផល ១-៣ នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​ក្លឹប Tottenham Hotspour ខកចិត្ត​យ៉ាងខ្លាំង ដោយ​សង្ឃឹម​តិច​សម្រាប់​ការប្រកួត​ជើង​ទី​២ នៅ​ទឹកដី​Benfica​វិញ​នោះ​។​

​គួរបញ្ជាក់​ថា ក្លឹប Tottenham Hotspurs នឹង​ត្រូវ​ជួប​ជាមួយ​ក្លឹប Benfica ម្ដងទៀត សម្រាប់​ជើង​ទី​២​នៃ​ក្របខ័ណ្ឌ Europa League​នេះ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា​ខាងមុខ ដោយ​ការប្រកួត​នឹង​ត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Estadio Da Luz របស់​ក្លឹប Benfica ផ្ទាល់​តែម្ដង​៕

Friday, March 14, 2014

Tiger Street Football ចាប់​អុកឡុក​​ខេត្ត​បាត់ដំបង នៅ​ចុង​សប្ដាហ៍​នេះ

ពាន​រង្វាន់​បាល់ទាត់ Tiger Street Football 2014 វគ្គ​ជម្រុះ​តាម​តំបន់​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទីរួម​ខេត្ត​បាត់ដំបង ហើយ​ដោយ​ចាប់​ផ្ដើម​ប្រកួត​​​នៅ​ថ្ងៃ​ទី ១៥ មិនា​នេះ និង ១៦ មិនា ស្អែក​នៅ​ក្នុង​បរិវេណ​​ផ្សា​រ​ទំនើប​បុរីថ្មី។
តាម​ការ​កំណត់​ពី​អ្នក​រៀបចំ​កម្មវិធី​តម្រូវ​យក​ក្រុម​ចូលរួម​ប្រកួត​តែ​ចំនួន ៣២ ក្រុម​ប៉ុណ្ណោះ ប៉ុន្ដែ​ដោយ​​មាន​ក្រុម​ដាក់​ពាក្យ​ចូល​ប្រកួត​លើស​ការ​កំណត់ ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​​សម្រេច​ទទួល​រហូត​ដល់  ៣៨ ក្រុម។ ក្រុម​ខ្លាំង​ចំនួន ៦ ទទួល​បាន​សិទ្ធិ​ឡើង​មក​លេង​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ពេល​ខាង​មុខ។
សកម្មភាព​ប្រកួត​នៅ​ព្រឹក​នេះ
បញ្ជី​ឈ្មោះ​ក្រុម​ចូលរួម​ប្រកួត
១​
ធនាគារ​ស្រូវ​កម្ពុជា​ខេត្ត​បាត់ដំបង
២​
បៃតង​កម្ពុជា
៣​
...ក បាត់ដំបង​
៤​
ស្នងការដ្ឋាន​នគរបាល ប.ប១​
៥​
ស្នងការដ្ឋាន​នគរបាល ប.ប២
៦​
ស្នងការដ្ឋាន​នគរបាល ប.ប៣
៧​
ANC FC
៨​
Anachak Baitong
៩​
Banana FC
១០​
BBINS
១១​
Bee FC
១២​
BMS
១៣​
Camera FC
១៤​
Chrey FC
១៥​
Corner Crown.GMC
១៦​
Dana FC (C)
១៧​
Dana FC (A)
១៨​
Dana FC (B)
១៩​
Dombong Kronhung Club
២០​
FC Wat Leap
២១​
FC Crown
២២​
Gabana FC
២៣​
Gabana II
២៤​
Grace Sports
២៥​
Hand FC (B)
២៦​
Hand FC (A)
២៧​
Happy Man fan (H.M.F)
២៨​
Net Yang Hight School
២៩​
Norea Team (នរា)
៣០​
PTC ព្រៃកូនខ្លា​
៣១​
PTC ព្រៃកូនខ្លា2
៣២​
Seng Say Grrage
៣៣​
Super Defenders
៣៤​
TNC
៣៥​
U.R.C
៣៦​
Way To Become a Better Leader (WBBL)
៣៧​
We-Friend
៣៨​
Youth Play

ផាន់ គ្រាន់ ថា​ខុន ស៊ី​ចាន់​មិនមែនជា​ឧបសគ្គ​

  • Phan-kroan-khon-sichhan


    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ផាន់ គ្រាន់​ក្លឹប​ព្រះខ័ន​រាជ​បានចាត់ទុក​ការប្រកួត​ជាមួយ​ខុន ស៊ី​ចាន់​ក្លឹប​កងពលធំ​អន្តរា​ គម​ន៍​លេខ ៣​ថ្ងៃទី​១៥​មីនា​នេះ​មិនមែនជា​រឿង​ព្រួយបារម្ភ​នោះទេ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៃ​ព្រឹត្តិការន៍​ ខ្សែក្រវ៉ាត់ LEO ។ ទាំង​ផាន់​ គ្រាន់​ទាំង ស៊ី​ចាន់​សុទ្ធតែ​វ៉ៃ​បាន ២ ប្រកួត​ដូចគ្នា​ហើយ​ឈ្នះ​មួយ​ប្រកួត និង ចាញ់​មួយ​ប្រកួត​ដូចគ្នា​តែ​ការប្រកួត​មួយ​ នេះ​នឹងមាន​ម្នាក់​បង្កើន​ស្ថិតិ​ឈ្នះ និង ម្នាក់​បង្កើន​ស្ថិតិ​ចាញ់ ។​

​     ​ផាន់ គ្រាន់​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​កំពុងតែ​ធ្វើ​ឲ្យ​គេ​លំបាក​ទប់ទល់​ មិនតែប៉ុណ្ណោះ​មាន​អ្នក​ប្រដាល់​ជើង​ ចាស់​មិនតិច​ទេ​ដែល​ត្រូវ​ផាន់ គ្រាន់​បង្ក្រាបបាន​នោះ ។ ចំពោះ​ស៊ី​ចាន់​ក៏​មិន​អន់​ជាង​ផាន់ គ្រាន់​ដែរ ។​

​    ​ព​យក​គេ​នឹង​ប្រកួត​គ្នា ៥ ទឹក​ហើយ​ទាំង​អ្នកឈ្នះ និង អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​មិន​ខាន ។ នរណា​ជា​អ្នកបង្កើន​ស្ថិតិ​ឈ្នះ ហើយ នរណា​ជា​ង្ន​ក​បង្កើន​ស្ថិតិ​ចាញ់​សម្រាប់​ការប្រកួត​នេះ ?

កីឡាក ឃឹម ឌីម៉ា​​​ចាញ់​​កីឡាក​​ ម្ចាស់​ផ្ទះ​​​ម៉ាឡេស៊ី ​​ដោយ​ពិន្ទុនៅ​ក្នុងទឹកទី៣​ក្នុង​ព្រិត្តិការណ៏ប្រកួត​វាយ​ដាក់​ទ្រុង​​

រាជធានីភ្នំពេញ ៖ កីឡាក ឃឹម ឌីម៉ាដែលតំណាង​ឱ្យ​ប្រទេស​កម្ពុជា​ បាន​ទៅ​ប្រ​កួត​ក្នុង​ព្រិត្តិ​ការណ៏​ វាយ​ដាក់​ទ្រុង​លើ​សង្វៀន (​MMA)  ដែល​ការ​ប្រ​កួត​នេះ​ធ្វើ​ឡើង​ ក្នុងទី​ក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ គឺ​បាន​បញ្ចប់​នៅ​មុន​នេះ​បន្តិច​។​
ជាលទ្ធផល​ កីឡាក ឃឹម ឌីម៉ា​បាន​ចាញ់​​កីឡាក​ អា​មេរិច​ខេន​ ជន​ជាតិម៉ាឡេស៊ី ដែល​ជា​​ម្ជាស់​ផ្ទះ​ដោយ​ពិន្ទុនៅ​ក្នុង​ទឹកទី៣។​​
គួរ​បញ្ជាក់​ផង​ដែរ​​​ថា​កី​ឡា​ករ​​​ ឃឹម ឌីម៉ាបាន​ទៅ​ចូល​រួម​ការ​ប្រ​កួត​ព្រិត្តិការ​អន្តរជាតិចំ​នួន​៣​លើក​ហើយ​ ដោយលើក​ទី​១-ទទួល​បាន​ជ័យ ជំនះប៉ុន្តែ​ត្រូវ​បាន​ឆា​ចោល​ ដោយ​វាយ​ខុស​ លក្ខខណ្ឌ​​ ,លើកទី២​ចាញ់​គូរក្រកួត​ក្នុងទឹក​ទី​១ ចំណែក​លើក​ទី៣ នេះ​គឺចាញ់​គូរប្រកួត​ដោយ​ពិន្ទុរ។

ការបរាជ័យរបស់​កីឡាករ ឃឹម ឌីម៉ានៅ​លើក​នេះ​គឺជាការអាម៉ាស់លើកទី២ហើយ។

ពាន​ Hun Sen ​ធ្លាក់​លើ​កណ្ដាប់​ដៃ ប៉ូលិស ឬ​ បៀលប្រាយ?

សមរភូមិ​ដ៏​ក្ដៅ​គគុក​រវាង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទល់​នឹង​ បៀលប្រាយ​យូណាយធីត ដើម្បី​ដណ្ដើម​តំណែង​ជើង​ឯក​ពាន​រង្វាន់​ Hun Sen Cup 2014 ​ចាប់​ផ្ដើម​ពី​ម៉ោង​១៧​:៣០​នាទី ថ្ងៃ​សៅរ៍ ស្អែក​នេះ​ហើយ នៅ​លើ​វាល​ស្មៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ស្ថានីយ​ទូរទស្សន៍ BTV News រ៉ាប់រង​ការ​ផ្សាយ​ផ្ទាល់​ប្រកួត​ដ៏​ធំ​នេះ។
ក្រុម​ទាំង​ពីរ​ខាង​លើ សុទ្ធ​តែ​មិន​ដែល​ស្គាល់​រសជាតិ​ពាន​រង្វាន់​មួយ​នេះ​ដូច​គ្នា តែ​ បៀលប្រាយ រាង​មាន​តែម​ជាង​បន្តិច​ព្រោះ​ធ្លាប់​ក្លាយ​ជា​ជើង​ឯក​រង​មួយ​លើក​នា​ឆ្នាំ​២០១១ ដែល​កាល​នោះ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ ស្វាយរៀង (ព្រះ​ខ័ន​រាជ) ដោយ​លទ្ធផល​ ២​-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ម្យ៉ាង​វិញ​ទៀត ជំនួប​នេះ​ជា​ការ​សាកល្បង​សមត្ថភាព​រវាង​គ្រូ (លាស់ សាឡាក់ខាន់) និង​អតីត​សិស្ស (អ៊ុង កនយ៉ានិត​) ផង​ដែរ។
លោក​ លាស់ សាឡាក់ខាន់ គ្រូ​បង្វឹក​ បៀលប្រាយ​យូណាយធីត
បៀលប្រាយ​យូណាយធីត
ហេង សុខលី​, ពេជ្រ ស៊ីណា នឹង​នៅ​តែ​ជា​ផ្លែ​អាវុធ​ដ៏​ស្រួច​របស់​គ្រូ​បង្វឹក សាឡាក់ខាន់ ខណៈ​ប្រធាន​ក្រុម ព្រំ ពុទ្ធសិទ្ធី ដែល​រក​បាន​គ្រាប់​ជ័យជម្នះ​កាល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ហួរ ឡាវី​, ផ្លុង ចន្ធូ និង​ ចាន់ ឆាយ៉ា ពិត​ជា​មិន​អាច​ខ្វះ​បាន​នៅ​តំបន់​បម្រើ។
ខ្សែ​ការពារ ភិន ភារ៉ា​, ថៃ ផល្លា​, នួន ផានិត​, និង រ៉ឹង ប៊ុនហៀង ទំនង​នៅ​តែ​ជា​កំផែង​រឹងមាំ​សម្រាប់​ បៀលប្រាយ ស្រប​ពេល​អ្នក​ចាំ​ទី សុះ ប្រុសហ៊ីម ដែល​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ទទួល​តំណែង​អ្នក​ចាំ​ទី​ល្អ​ប្រចាំ​ ព្រឹត្តិការណ៍ នឹង​នៅ​តែ​ជា​ជម្រើស​ដំបូង​របស់​លោក សាឡាក់ខាន់។
កន្លង​មក​គេ​សង្កេត​ឃើញ​ថា ឲ្យ​តែ​រក​បាន​គ្រាប់​នាំ​មុខ​ហើយ​នោះ កីឡាករ​បៀលប្រាយ​ស្ទើរ​តែ​មួយ​ក្រុម​ នឹង​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ប្រយុទ្ធ​ទៅ​ការពារ​វិញ ហើយ​ក្បួន​នេះ​ឯង​ដែល​នាំ​ឲ្យ​ក្រុម​សាកល​វិទ្យាល័យ​មួយ​នេះ បំបាក់​ ភ្នំពេញ​ក្រោន និង​ បឹង​កេត ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។
លោក អ៊ុង កនយ៉ានិត គ្រូ​បង្វឹក​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ
អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ
កង​កម្លាំង​ជួរ​មុខ​របស់​ក្រុម​លោក អ៊ុង កនយ៉ានិត គ្រប់គ្រាន់​សម្រាប់​ទម្លុះ​សំណាញ់​ទី បៀលប្រាយ។ ខ្សែ​ប្រយុទ្ធ​ នួន បូរី និង​ ស្រី ឧត្ដម នឹង​សហការ​គ្នា​ជាមួយ​ខ្សែ​បម្រើ​កំពុង​លេចធ្លោ អុល រ៉ាវី​, ទិត្យ​ ឌីណា​, លន់ ចំរើន​ និង ឈិន​ ម៉េងស៊ាង ដើម្បី​រក​គ្រាប់​ជ័យជម្នះ។
ចំណែក​ប្រធាន​ក្រុម សាយ ពិសិដ្ឋ​, សាន់ ធីដេត​, អៀង ទីន និង​ ស៊ុប រ៉ាវី នឹង​ក្លាយ​ជា​របាំង​សំខាន់​ការពារ​គ្រាប់​កាំភ្លើង​ធំ​របស់​ បៀលប្រាយ។ ក្រុម​ប៉ូលិស អាច​នឹង​ពិបាក​បន្តិច​ត្រង់​អ្នក​ចាំ​ទី ដោយសារ​ថា​កីឡាករ​វ័យ​ក្មេង ប្រាក់ ភារុណ មិន​ទាន់​មាន​បទពិសោធន៍​ជោកជាំ​នៅ​ឡើយ។
ទោះ​ជា​យ៉ាង​ណា ប្រធាន​ក្រុម សាយ ពិសិដ្ឋ ធ្លាប់​បង្ហើប​ប្រាប់ Sabay ​ថា ក្រុម​ខ្លួន​មាន​សង្ឃឹម​ច្រើន​ ក្នុង​ការ​បង្កើត​ប្រវត្តិសាស្ត្រ​លើក​ពាន​រង្វាន់​ Hun Sen Cup​ ជា​លើក​ដំបូង។
​ក្រុម​ប៉ូលិស​​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​ខ្លួន​​មិន​​បណ្តោយ​ឲ្យ​ក្លាយ​ជា​ក្រុម​រង​គ្រោះ​ដូច​ភ្នំពេញ​​ក្រោន និង​បឹង​កេត​ឡើយ ប៉ុន្តែ​ខាង​បៀល​ប្រាយ​ថា សង្ឃឹម​លើក​ពាន​រហូត​ដល់​៩០​ភាគ​រយ។ ដូច្នេះ​​ច្បាស់​ណាស់​ថា ក្រុម​ទាំង​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ខក​បំណង​ឡើយ៕
ប្រភព: sabay.com.kh