Wednesday, September 10, 2014

Dirk Kuyt ព្យាយាមបញ្ចុះបញ្ចូល van Persie ឲ្យចាកចេញពីក្លឹប Man Utd ក្នុងខែមករា

Fenerbahce ​បានលេច​ឮព័ត៌មាន​ថាខ្សែ​ប្រយុទ្ធ​របស់ខ្លួន​កីឡាករ​ Dirk Kuyt ​អតីត​ខ្សែប្រ​យុទ្ធក្រុម​ Liverpool ​កំពុង​តែ​ ព្យាយាម​បញ្ចុះបញ្ចូល​មិត្តរួម​ជាតិរបស់​គេគឺ​កីឡាករ​ Robin van Persie ​ឲ្យចាក​ចេញពី​ក្លឹប​ Man Utd ​ទៅកាន់​ក្លឹបយក្ស​ ប្រទេស​តួកគីមួយ​នេះ​នៅខែ​មករា​ ។ ប៉ុន្តែ​លោកគ្រូ​បង្វឹក​បិសាច​ក្រហម​ Van Gaal ​ត្រូវបាន​គេជឿជាក់​ថាគាត់​មានការ​ ចាប់​អារម្មណ៍​រក្សាកីឡាករ​ Van Persie ​ទុកក្នុង​ក្លឹប​ បន្ទាប់ពី​ប្រធាន​ក្រុមវ័យ​ ៣១ឆ្នាំរូប​នេះដឹកនាំ​ជម្រើសជាតិ​ហូឡង់​ ឲ្យទទួល​បានចំណាត់​ថ្នាក់លេខ៣​ ក្នុងព្រឹត្តិ​ការណ៍​ World Cup ​នៅប្រទេស​ប្រេស៊ីល​កាលពី​ដើមរដូវ​ក្តៅនេះ​។
Dirk Kuyt 1
បើយោង​តាមការ​បោះពុម្ព​ផ្សាយតួកគី​ Hurriyet ​ថាក្លឹប​ Fenerbahce ​កំពុងតែ​សម្លឹងរក​មើលការ​គាំទ្រ​ពី​កីឡាករ​​ក្រុម​​ ជម្រើស​​ជាតិ​​របស់​​ពួក​គេ​​និង​មាន​​កីឡាករ​រហូតដល់​ទៅបួន​នាក់បន្ថែម​ទៀត ​ក្នុង​អំឡុង​​ពេលបង្អួច​​ផ្ទេររដូវ​​រងារនេះ​ត្រូវ​ បានបើក​ហើយពួក​គេជឿថា​អាចនាំ​កីឡាករ​ Van Persie មកកាន់​ទឹកដី​តួគីបាន​បន្ទាប់ពី​មានការ​មកដល់​ពីខ្សែប្រយុទ្ធ​ Falcao ​នៅទឹកដី​ Old Trafford ​។ កាសែតនេះ​អះអាងថា​កីឡាករ​ Van Persie គឺជា​អាទិភាព​ផ្ទេរកំពូល​របស់ក្លឹប​នេះ​ និងបាន​ស្នើសុំឲ្យ​ Kuyt ​និយាយទៅ​កាន់ខ្សែ​ប្រយុទ្ធ​ហូឡង់រូប​នេះអំពី​ការផ្លាស់ប្ដូរ​ទៅកាន់​ ប្រទេសតួកគី​។
Robin_van_Persie_2685305b
ប្រធាន​ក្លឹប​ Fenerbahce ​លោក Aziz Yildirim ​បានប្រាប់​ Hurriyet ​ថាក្រុមនេះ​គឺល្អគ្រប់​គ្រាន់ក្នុង​ពេលបច្ចុប្បន្ន​នេះ​ ប៉ុន្តែ​ប្រសិន​បើចាំបាច់​យើងអាច​យកកីឡាករ​បីឬបួន​នាក់បន្ថែម​ទៀត​នៅក្នុង​ ខែមករា​។ ទោះយ៉ាងណា​ក្លឹប​ Man Utd ទំនង​​មិនលក់​កីឡាករ​ Van Persie ​ក្នុងប៉ុន្មាន​ខែខាង​មុខនេះទេ​ បើទោះបី​ជាក្រុម​មួយនេះ​បានចុះហត្ថ​លេខា​ជាមួយ​ ខ្សែ​ប្រយុទ្ធ​ Falcao​ របស់ក្លឹប​ Monaco ​នៅលើ​កិច្ចសន្យា​ខ្ចីជើងក្នុង​រដូវកាល​នេះក៏​ដោយ​។

3 comments:

  1. Sebagai situs IDN Poker terbaik, Sonic Poker melayani Anda dengan sepenuh hati. Yang kami sediakan untuk Anda adalah seperti layanan pelanggan kami yang siap 24 jam untuk anda, http://www.trias-verein.org/forum/profile.php?mode=viewprofile&u=3509

    ReplyDelete
  2. website ini memberikan pengetahuan yang luar bisa atau bisa di bilang fanstatis, jadi banyak ilmu yang dikasih tau secara langsung dan jangan lupa berkunjung di website ini http://skazka.ge/forums/users/rafael988/

    ReplyDelete